៤ខ្ទង់រាល់ថ្ងៃ! ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១,៤៤៣នាក់ និងការស្លាប់ថ្មី ៤នាក់ បន្ថែមទៀតនៅថ្ងៃអង្គារនេះ
- BY
- autoadmin
- April 20, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១,៤៤៣ ករណី និងការស្លាប់បន្ថែមចំនួន ៤នាក់ ដែលធ្វើឱ្យចំនួនឆ្លងសរុបចាប់តាំងពីប្រទេសនេះបានប្រឈមនឹងជំងឺ COVID-19 កាលពីឆ្នាំមុនកើនដល់ ៤៥,១៨៥ ករណី និងការស្លាប់សរុបមានដល់ ១០៨ ករណី ។ ក្នុងចំណោមករណីថ្មីៗទាំងអស់នេះ មានតែករណីចំនួន ២ ប៉ុណ្ណោះ ដែលជាករណីនាំចូល ឬជាអ្នកត្រឡប់មកពីបរទេសវិញ។

គិតត្រឹមថ្ងៃអង្គារនេះចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៤៥,១៨៥ នាក់ ដោយក្នុងចំណោមនោះមាន ៤១,៩៤៣ ជាករណីក្នុងសហគមន៍ រួមទាំង ២០,៧០៧ នាក់ ត្រូវបានរកឃើញតាមរយៈការសាកល្បងយកសំណាកដោយបុគ្គលិកសុខាភិបាល ខណៈ ៣,២៤២ នាក់ ជាអ្នកត្រឡប់មកចូលប្រទេសវិញ។ រហូតមកដល់ពេលនេះមានអ្នកជំងឺ ២៨,៩៥៨ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញទៅផ្ទះ ខណៈអ្នកជំងឺ ១៦,១១៩ នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ ហើយមានអ្នកជំងឺចំនួន ១៧១នាក់ ត្រូវរំសាយចេញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






