កូវីដ-១៩
ភ្នំពេញ មានអ្នកឆ្លងថ្មី ២៧១នាក់ បន្ថែមទៀត ខណៈអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៦៨៩៩នាក់
BY Khmernote Media
April 20, 2021
នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៤៣១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣១នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៣១នាក់នោះ គឺ មាន ៤២៩នាក់ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ២៧១នាក់ មានជនជាតិខ្មែរ ទាំងអស់ ( ស្ត្រី១៤៦នាក់ និងបុរស ១២៥នាក់) ៕





