អន្តរជាតិ
ទឹកទន្លេសេសានហក់ឡើងយ៉ាងគំហុករហូតដល់លើសកំរិតប្រកាសអាសន្ន
BY Khmernote Media
August 15, 2018
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា បានបិរមាណទឹកទន្លេសេសាននៅក្នុងខេត្តរតនគិរីបានហក់ឡើងយ៉ាងគំហុក ដោយសារតែភ្លៀងធ្លាក់ជាប់គ្នាជាច្រើន ដែលបណ្តាលឲ្យកម្ពស់ទឹកទន្លេសេសានឡើងលើសកម្រិតប្រកាសអាសន្ន ហើយតំបន់ចំនួននៅតាមដងទន្លេក៏បានជន់លិចបណ្តើរៗផងដែរ។ ក្រសួងឲ្យអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះបង្កើនការប្រុងប្រយ័ត្នផងដែរ ជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ៕






