ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បេីក​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង​ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន​ ៥៧​ នាក់

    BY Khmernote Media August 16, 2018
    បេីក​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង​ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន​ ៥៧​ នាក់

    យោងតាមការដកស្រង់ព័ត៌មានពីហ្វេសបុកផេករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ បង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀន​នៅរង្គសាលស្កាយឡាញ​ ខេត្តព្រះសីហនុ​ ឃាត់ខ្លួនមនុស្ស​ ៥៧​ នាក់

    ខេត្តព្រះសីហនុ​ ៖​ លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាលខេត្តព្រះសីហនុ​ បានអោយដឹងថា​ សម្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ព្រះ​រាជអាជ្ញា បាន​បេីក​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ ចែកចាយ​ប្រេី​ប្រាស់​ថ្នាំ​ញៀន​ ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង​ ក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(បា​ឌី​ស្កូ) បេីក​យុទ្ធនាការ​ចាប់​ពី​ម៉ោង​១:៤៥នាទី រហូតដល់​ម៉ោង​៥​ភ្លឺ​ថ្ងៃទី​១​៦​ខែ​សីហា​ឆ្នាំ​២០១៨​ ។

    ក្នុងប្រតិបត្តិការនេះ​ សមត្ថកិច្ច​បានឃាត់​ខ្លូន​មនុស្ស​៥៣ នាក់​ ស្រី៧នាក់​ ជនជាតិ​ចិន​១០នាក់ ឥណ្ឌូ​នេស៊ី​១៧​នាក់​ កូរ៉េ​២នាក់​ ភាគ​ច្រើន​ជា​បុគ្គលិក​បំរេី​ការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោដិន​ស៊ី​ និង​ តុង​ហ្វាង​មិន​ជូ​ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​ ចំនួន​២​៤​នាក់​។

    ដកហូតបានថ្នាំញៀន​ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សំរាប់​លាយ​ជាមួយ​ទឹក​៤ដប ។ក្រោយពេល​ពេល​ធ្វេី​តេស្ដ​អ្នក​ទាំង​អស់​មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​។

    សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​ បាន​ប្រាប់​ថា៖ ពេល​ឆ្មក់​ចូល​ឆែកឆេរ​ អ្នក​ទាំង​នោះ​កំពុង​ប្រេី​ប្រាស់​ជាក់​ស្តែង​ តែ​ម្តង​។
    បុរស​ម្នាក់​ក្នុង​ចំណោម​ មនុស្ស​៥៣​នាក់​ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ថ្នាំ​ញៀន​ទាំង​នោះ​ បាន​ទិញ​ក្នុង​រង្គ​សាល​នោះ​តែម្តង​។ ប្រភព៖ ហ្វេសបុកលោកផែង វណ្ណៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay