ថ្ងៃនេះ ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១,៤៥៨ នាក់ និងបាត់បង់ជីវិតចំនួន ២នាក់ បន្ថែមទៀត
- BY
- autoadmin
- April 21, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) របស់ប្រទេសថៃ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍អំពីករណីជំងឺ COVID-19 ថ្មីចំនួន ១,៤៥៨ ករណី និងការស្លាប់ថ្មីចំនួន ២ ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនដល់ ៤៦,៦៤៣ ករណី និងការស្លាប់សរុបចំនួន ១១០ ករណី ចាប់តាំងពីករណីជំងឺ COVID-19 បានមានវត្តមាននៅក្នុងប្រទេសថៃកាលពីឆ្នាំមុន។ អ្នកស្លាប់ចុងក្រោយទាំង ២នាក់ គឺមានម្នាក់ជាស្ត្រីអាយុ ៥៦ឆ្នាំ រស់នៅទីក្រុងបាងកក ដែលមានបញ្ហាសុខភាពស្រាប់ និងម្នាក់ទៀតជាបុរសវ័យ ៣២ឆ្នាំ មានបញ្ហាអាឡែរហ្សី ដែលរស់នៅខេត្ត Nonthaburi ។

គិតត្រឹមថ្ងៃពុធ ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៤៦,៦៤៣ ករណី ដោយក្នុងចំណោមនោះមាន ៤៣,៣៩៧ ករណី ជាការចម្លងក្នុងសហគមន៍ បូករួមទាំង ២០,៨១៤ នាក់ ជាករណីចេញពីការចុះយកសំណាកពីបុគ្គលិកពេទ្យ ខណៈ ៣,២៤៦ នាក់ គឺជាអ្នកត្រឡប់ពីបរទេសវិញ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន ២៩,៣៧១ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញទៅផ្ទះ ខណៈអ្នកជំងឺ ១៧,១៧២ នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ ហើយអ្នកជំងឺចំនួន ៤១៣នាក់ ត្រូវបានរំសាយពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






