ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបង្ហាញថា នៅក្នុងឆ្នាំ ២០២២ អាកាសធាតុនឹងបន្តឡើងកម្តៅដល់កម្រិតប្រកាសអាសន្ន

    BY Khmernote Media August 17, 2018
    ការសិក្សាបង្ហាញថា នៅក្នុងឆ្នាំ ២០២២ អាកាសធាតុនឹងបន្តឡើងកម្តៅដល់កម្រិតប្រកាសអាសន្ន

    យោងតាមការសិក្សាមួយបានរកឃើញថា នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ ​អាកាសធាតុនឹងបន្តឡើងកម្តៅបន្ថែមទៀត ដែលការឡើងកម្តៅនេះបង្កឡើងដោយកត្តាពីរយ៉ាង ទីមួយគឺ កត្តាមនុស្ស និងទីពីរ គឺការកើតឡើងកម្ដៅដោយធម្មតាជាតិនៅលើផ្ទៃនៃផែនដី។ នៅពេលដែលកត្តាទាំងពីរនេះបានកើតឡើងព្រមគ្នានោះ វានឹងបង្កឲ្យមានអាកាសធាតុក្តៅខ្លាំងខុសធម្មតា​ ឬអាចឡើងកម្តៅដល់កម្រិតប្រកាសអាសន្ននៅតាមតំបន់មួយចំនួន។

    ការសិក្សាបានឲ្យដឹងដែរថា កត្តាមនុស្សដែលបង្កឲ្យមានកម្តៅផែនដីនោះគឺមានដូចជា ឧស្ម័នផ្ទះកញ្ចក់រាប់ពាន់តោនត្រូវបានគេចាក់បញ្ចូលទៅក្នុងបរិយាកាស  ការបំពុលបរិស្ថាន និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សមួយចំនួនទៀតនៅលើជុំវិញពិភពលោក។ ហើយកត្តាធម្មជាតិវិញ បង្កឡើងដោយសារតែ ព្យុះ គ្រោះរាំងស្ងួត ទឹកជំនន់ ដែលបានធ្វើឲ្យដីស្ងួតហួតហែង និងបង្កើតមានជាកម្តៅលើផ្ទៃផែនដី។

    ចុងក្រោយការសិក្សាខាងលើព្រមានថាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ (២០១៨-២០២២) គ្រប់បណ្តាលប្រទេសទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់សកម្មភាពទាំងឡាយ ដែលបង្កឲ្យមានកម្តៅលើពិភពលោកឲ្យខានតែបាន បើមិនដូចនោះទេនៅឆ្នាំ ២០២២ នឹងមានមនុស្សជាច្រើននាក់រងគ្រោះដោយអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មាននេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay