ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជូនដំណឹង! បុគ្គលិកនិងអ្នកទៅសួរសុខទុក្ខអ្នកជំងឺ នៅឯមន្ទីរពេទ្យព្រះកុសុមៈ មានជំងឺកូវីដ-១៩, អ្នកធ្លាប់បានទៅទីនោះនៅថ្ងៃទី០៨ ដល់ថ្ងៃទី១៨ សូមរួសរាន់ទៅធ្វើតេស្តរកមេរោគ

    BY Khmernote Media April 22, 2021
    ជូនដំណឹង! បុគ្គលិកនិងអ្នកទៅសួរសុខទុក្ខអ្នកជំងឺ នៅឯមន្ទីរពេទ្យព្រះកុសុមៈ មានជំងឺកូវីដ-១៩, អ្នកធ្លាប់បានទៅទីនោះនៅថ្ងៃទី០៨ ដល់ថ្ងៃទី១៨ សូមរួសរាន់ទៅធ្វើតេស្តរកមេរោគ

    រាជធានីភ្នំពេញ៖ តាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ និងមានអ្នកជំងឺកូវីដ១៩ បានទៅសួរសុខទុក្ខ អ្នកជំងឺនៅទីតាំងខាងលើនេះផងដែរ។

    សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីតាំងខាងលើនេះ ហើយប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖

    📌 ​វិទ្យាល័យ​បាក់ទូក​
    📌 វិទ្យាល័យ​បឹង​ត្របែក​
    📌 មណ្ឌលសុខភាពចាក់អង្រែក្រោម​
    📌 មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
    📌 សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
    📌​ វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
    📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
    📌​ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
    📌​ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

    ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    Share This Post: