ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកទៅដើរលេងនៅអូស្ត្រាលី បើឃើញលុយបែបនេះកុំយកឲ្យសោះ ប្រយ័ត្នស៊យធំ

    BY Khmernote Media August 17, 2018
    អ្នកទៅដើរលេងនៅអូស្ត្រាលី បើឃើញលុយបែបនេះកុំយកឲ្យសោះ ប្រយ័ត្នស៊យធំ

    អូស្ត្រាលី៖ កាលពីពេលថ្មីៗនេះក្រដាសប្រាក់អូស្ត្រាលីក្លែងក្លាយ ដែលមានអក្សរចិននៅពីលើនោះ បានមានវត្តមាននៅក្នុងទីក្រុង Canberra​ ប្រទេសអូស្រ្តាលីហើយ ដូចនេះអាជ្ញាធរអូស្ត្រាលីបានធ្វើការប្រកាសជាសាធារណៈកុំឲ្យប្រជាពលរដ្ឋខ្លួនមានការភាន់ច្រលំរវាង លុយពិត និងលុយក្លែងក្លាយ។ ប៉ូលិសអូស្ត្រាលីបានយករូបលុយក្លែងក្លាយនោះមកបង្ហោះក្នុងបណ្តាញសង្គម Facebook និងបាននិយាយថា នេះជាលុយក្លែងក្លាយ ហើយសូមបងប្អូនកុំច្រលំឲ្យសោះ លុយក្លែងក្លាយគឺមានអក្សរចិននៅពីលើ ហើយលុយមែនទែនគឺគ្មានអក្សរចិននៅពីលើនោះទេ។ លុយក្លែងក្លាយនេះត្រូវបានធនាគារចិនប្រើប្រាស់ក្នុងវគ្គបណ្តុះបណ្តាលឲ្យបុគ្គលិកខ្លួនបានស្គាល់ពីរូបិយប័ណ្ណបរទេសតែប៉ុណ្ណោះ ពុំមានគោលបំណងអាក្រក់អ្វីឡើយ។​ យ៉ាងណាក្តី ការជូនដំណឹងរបស់អាជ្ញាធរអូស្ត្រាលី គ្រាន់តែចង់ឲ្យប្រជាពលរដ្ឋខ្លួនបានដឹងអំពីរឿងនេះ និងជៀសវាងការភាន់ច្រលំតែប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay