ខ្មែរណូត

ស្វែងរក

  • PR

    Royal Enfield Classic 500 -ការរចនាដ៏ទាក់ទាញ មើលមិនចេះស៊ាំភ្នែក

    BY Liny Chan April 23, 2021
    Royal Enfield Classic 500 -ការរចនាដ៏ទាក់ទាញ មើលមិនចេះស៊ាំភ្នែក

    រឿងរ៉ាវ

    ការរចនាបែបចំណាស់ (old-school) និងក្រោយសង្រ្គាមលោក បានបង្កើតនៅជុំវិញម៉ាស៊ីនដែលអ្នកអាចទុកចិត្តបាន។ ហើយនោះគឺ Classic ដែលជាម៉ាស៊ីន ផ្ដល់នូវភាពរីករាយក្នុងការជិះម៉ូតូ ហើយបង្កើនទំនុកចិត្តដល់អ្នកក្នុងពេលជិះគ្រប់ស្ថានភាពផ្លូវ។ នៅក្នុងម៉ូឌែលមួយនេះ បង្ហាញនូវការតំណាងឲ្យប្រពៃណី ជាមួយបច្ចេកវិទ្យាទំនើប ដែលគួរឲ្យចង់គយគនមិនចេះចប់ មិនស៊ាំភ្នែក។

    ការដំណើរការ និងដោះស្រាយរបស់មុខងារ

    Classic 500 ត្រូវបានបំពាក់ដោយម៉ាស៊ីន Twinspark ស៊ីឡាំង 499cc ដែលផលិតកម្លាំងបាន 27.2bhp នៅ 5250rpm និងកម្លាំងបង្វិលអតិបរមា 41.3Nm នៅ 4000rpm។ ម៉ាស៊ីននេះត្រូវបានភ្ជាប់ទៅនឹងប្រអប់លេខ ប្រាំល្បឿន ដែលផ្ទេរថាមពលទៅកង់ខាងក្រោយតាមរយៈច្រវ៉ាក់។

    ភារកិច្ចរបស់ហ្វ្រាំងត្រូវបានដោះស្រាយដោយហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយ។ ឌីសខាងមុខ 280 mm ទទួលបាន piston calliper ពីរ ចំណែកឌីសខាងក្រោយ 240 mm ទទួលបាន piston calliper តែមួយ។ លក្ខណៈសុវត្ថិភាពរួមមាន ប្រព័ន្ធហ្វ្រាំង (ABS) ដើម្បីបង្កើនថាមពល និងជួយទប់លំនឹងពេលឈប់ម៉ូតូ។ ម៉ាស៊ីនបង្កើតកម្លាំងបង្វិលជុំដ៏ធំដែលធ្វើឱ្យអ្នកជក់ចិត្តក្នុងការបើកបរម៉ូតូ។ Classic 500 ដំណើរការបានយ៉ាងល្អនៅក្នុងទម្រង់នឹង ត្រង់ល្អ ដោយសារតែទម្ងន់ធ្ងន់ និងថាមពលរបស់វា។

    អំពី Royal Enfield

    យីហោម៉ូតូចាស់ជាងគេក្នុងការផលិតជាបន្ត គឺ Royal Enfield ដែលបានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេសរោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ១៩៥៥ ដែលជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនក្នុងការជិះម៉ូតូធុនមធ្យមរបស់ឥណ្ឌា។ Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែលជាម៉ូតូសម្រាប់ការរុករក និងការបញ្ចេញនូវគំនិតរបស់ខ្លួនឯង នេះជាវិធីសាស្រ្តមួយដែលយីហោហៅថា ការជិះម៉ូតូប្រាកដ។

    យ៉ាងណាមិញតម្លៃរបស់ Classic 500 ចាប់ផ្តើមពី ៥,៣១៤ ដុល្លារនៅក្នុងប្រទេសកម្ពុជា ហើយអាចរកជាវបាននៅ TF Motors (Cambodia) Co Ltd អគារលេខ ១៧៤, មហាវិថីសហព័ន្ធរុស្ស៊ី ក្រុងភ្នំពេញ។ កាន់តែពិសេសម៉ូដែលមួយនេះមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសរួមមាន៖ Army Battle Green, Desert Storm Beige, Black, Chrome Graphite, Chrome Green, Redditch Red.

    Share This Post: