កូវីដ-១៩
ភ្នំពេញ មានអ្នកឆ្លងថ្មី ៥២២នាក់ បន្ថែមទៀត ខណៈអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ៨៣០១នាក់
BY Khmernote Media
April 23, 2021
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥៥នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២២៤នាក់ផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦៥៥នាក់នោះ គឺមាន ០១នាក់ជាពលករមកពីប្រទេសថៃ និង៦៥៤នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ៥២២នាក់ មានជនជាតិខ្មែរ ៥១៩នាក់ ( ស្ត្រី ៣២០នាក់ និងបុរស ១៩៩នាក់) ជនជាតិចិន ចំនួន០២នាក់ ស្ត្រី០១នាក់ បុរស០១នាក់ និងជនជាតិវៀតណាម ចំនួន០១នាក់ ជាស្ត្រី ៕





