ពិភពលោកបានរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ច្រើនជាង ៨៨ម៉ឺនករណី កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលជាចំនួនឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន
- BY
- autoadmin
- April 24, 2021
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ពិភពលោកបានបំបែកកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងករណីជំងឺ COVID-19 ថ្មីប្រមាណ ៨៨០,០០០ ករណី ដែលត្រូវបានកត់ត្រាកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងនោះផងដែរ អគ្គនាយករងលោក Tedros Adhanom Ghebreyesus ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលនៅទូទាំងពិភពលោក បន្ដដាក់វិធានការការពារជាបន្ដបន្ទាប់ ដើម្បីប្រឆាំងនឹងជំងឺ COVID-19 ដូចជាការពាក់ម៉ាស់ និងការរក្សាគម្លាតជាដើម។ លោកបាននិយាយថា លោកយល់ថាការដាក់វិធានការតឹងរឹងគឺពិតជាគួរឱ្យរំខាន ប៉ុន្តែនេះជាវិធីដែលយើងអាចការពារជីវិតមនុស្សបាន។

ថ្ងៃសៅរ៍នេះគឺជាថ្ងៃគម្រប់ ១ឆ្នាំ ចាប់តាំងពីអង្គការសុខភាពពិភពលោក បានប្រកាសចាប់ផ្តើមក្របខ័ណ្ឌអន្តរជាតិមួយ ដើម្បីអភិវឌ្ឍ និងធានាការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌។ ឥឡូវនេះគោលបំណងដំបូងត្រូវបានសម្រេច ហើយពិភពលោកក៏មានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជាច្រើន ដើម្បីការពារពីជំងឺ COVID-19 ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Tedros បានដាស់តឿនថា ការទប់ស្កាត់ជំងឺរាតត្បាតគឺនៅប្រើពេលវែងឆ្ងាយទៀត ហើយវ៉ាក់សាំងមិនមែនជាជម្រើសតែមួយទេ លុះត្រាតែពិភពលោកមានការសហការគ្នាទប់ស្កាត់ការឆ្លង៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






