ចិនចង់ដណ្តើមតំណែងយកពាក្យ “មហាអំណាច” ពីអាមេរិក មកដាក់លើខ្លួនវិញ
បើយោងតាមមជ្ឈមណ្ឌល CIA’s Michael Collins បានឲ្យដឹងថា ចិនមានគោលបំណងចង់មានឥទ្ធិពលលើគ្រប់ប្រតិបត្តិការណ៍ទាំងអស់នៅជុំវិញពិភពលោក ដើម្បីជំនួសតំណែងអាមេរិកដោយការប្រើពាក្យថា “មហាអំណាច” ជំនួសអាមេរិកវិញ។ ជាងនេះទៅទៀតអនុប្រធានមជ្ឈមណ្ឌល CIA’s Michael Collins បានឲ្យដឹងទៀតថា ប្រធានាធិបតីចិន Xi Jinping រួមជាមួយនឹងមន្ត្រីរបស់លោក កំពុងតែធ្វើសង្គ្រាមត្រជាក់ជាមួយនឹងអាមេរិក។ យ៉ាងណាក្តី លោកបានបញ្ជាក់ថា សង្គ្រាមត្រជាក់នេះ មិនមែនដូចសង្គ្រាមត្រជាក់កាលពីសម័យមុនទេ តែវាជាសង្គ្រាមត្រជាក់ថ្មី ដែលដណ្តើមគ្នាយកពាក្យថា “មហាអំណាច” សម្រាប់ ប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា កន្លងមកអាមេរិក និងចិនតែងតែប្រជែងគ្នាស្ទើរគ្រប់វិស័យ ដោយប្រទេសទាំងពីរចង់បង្ហាញពិភពលោកថា ខ្លួនជាប្រទេស ដែលមានឥទ្ធិពលជាងគេនៅលើពិភពលោក។ តួយ៉ាងកាលពីពេលថ្មីៗនេះ ចិន និងអាមេរិកបានផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា តាមរយៈការដំឡើងថ្លៃពន្ធនាំចូលនៃផលិតផលរបស់ប្រទេសទាំង២នេះ។ យោងតាមអ្នកវិភាគបានលើកឡើងថា នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ហើយនៅពេលឆាប់ៗខាងមុខនេះ អាមេរិក និងចិននឹងបន្តប្រជែងគ្នាលើវិស័យជាច្រើនទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN