ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីបង្អួតយន្តហោះចម្បាំងជំនាន់ថ្មីមានសមត្ថភាពខ្លាំងជាងមុន៨ដង

    BY Khmernote Media August 18, 2018
    រុស្ស៊ីបង្អួតយន្តហោះចម្បាំងជំនាន់ថ្មីមានសមត្ថភាពខ្លាំងជាងមុន៨ដង

    រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានធ្វើការបង្ហាញយន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួន ដែលមានសមត្ថភាពខ្លាំងមិនធម្មតា។ យន្តហោះចម្បាំងជំនាន់ថ្មីនេះមានឈ្មោះ ថា Tu-22M3M ដែលត្រូវបានគេអភិវឌ្ឍន៍ចេញពីយន្តហោះចម្បាំងប្រភេទ Tu-22M3 ដែលកងកម្លាំងជើងអាកាសរបស់រុស្ស៊ីធ្លាប់ប្រើប្រាស់លើស៊ីរី។ យន្តហោះចម្បាំងជំនាន់ថ្មីនេះមានកម្លាំងខ្លាំងជាងយន្តហោះចម្បាំងជំនាន់ចាស់ដល់ទៅ ៨ ដង និងមានសមត្ថភាពបាញ់គ្រាប់មីស៊ីលចំគោលត្រឹមត្រូវជាងមុន ១០ ដង។

    ជាងនេះទៅទៀត យន្តហោះចម្បាំងប្រភេទ Tu-22M3M នេះ អាចបំពាក់ជាមួយនឹងក្បាលគ្រាប់មីស៊ីល ដែលអាចបាញ់ទម្លាក់យន្តហោះចម្បាំងផ្សេងទៀតបានយ៉ាងងាយផងដែរ។ យ៉ាងណាក្តី យន្តហោះចម្បាំងជំនាន់ថ្មីនេះ នឹងត្រូវបានគេធ្វើតេស្តសាកល្បងជាផ្លូវការនៅចុងខែនេះ។ បើយោងតាមអ្នកក្រុមអ្នកវិភាគនយោបាយ បានលើកឡើងថា យន្តហោះចម្បាំងជំនាន់ថ្មីនេះនឹងបន្ថែមឥទ្ធិពលដល់វិស័យយោធារុស្ស៊ីថែមមួយកម្រិតទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay