ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូម្បីតែសាច់ត្រីក៏បន្លំដែរ! ផ្ទុះរឿងអាស្រូវនៅចិន អ្នកលក់នាំគ្នាយកត្រីប្រភេទនេះមកបន្លំធ្វើជាត្រីសាម៉ុង បោកប្រាស់អ្នកទិញ

    BY Khmernote Media August 20, 2018
    សូម្បីតែសាច់ត្រីក៏បន្លំដែរ! ផ្ទុះរឿងអាស្រូវនៅចិន អ្នកលក់នាំគ្នាយកត្រីប្រភេទនេះមកបន្លំធ្វើជាត្រីសាម៉ុង បោកប្រាស់អ្នកទិញ

    ចិន៖ ត្រីសាម៉ុងគឺអាហារមួយប្រទេស ដែលគេនិយមទទួលទាននៅជុំវិញពិភពលោក ព្រោះតែត្រីប្រភេទនេះអាចផ្តល់ទាំងរសជាតិឆ្ងាញ់ និងផ្តល់ទាំងសុខភាពល្អសម្រាប់អ្នកទទួលទានវាផងដែរ។ យ៉ាងណាក្តី​ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិនបានផ្ទុះរឿងអាស្រូវមួយថា ត្រីសាម៉ុងមួយចំនួន ដែលគេលក់នៅក្នុងទីផ្សារប្រទេសចិន ការពិតមិនមែនជាត្រីសាម៉ុងនោះទេ តែគេបានបន្លំយកត្រីប្រភេទ Rainbow Trout មកលក់ជំនួសវិញ។

    សូមបញ្ជាក់ថា Rainbow Trout គឺជាត្រីសមុទ្រមួយប្រភេទ ដែលមានសាច់ស្រដៀងគ្នាទៅនឹងត្រីសាម៉ុងដែរ​ តែវាពុំមានគុណប្រយោជន៍សុខភាព និងរសជាតិដូចត្រីសាម៉ុងនោះទេ។ ​បើយោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា គិតមកទល់នឹងពេលនេះអាជ្ញាធរចិន កំពុងបើកការស៊ើបអង្កេតលើករណីនេះ និងបានចុះទៅត្រួតពិនិត្យតាមកសិដ្ឋានចិញ្ចឹមត្រី និងកន្លែងលក់ត្រីសំខាន់ៗជាច្រើននៅក្នុងប្រទេសចិន។ ប្រសិនបើប៉ូលិសរកឃើញថា អ្នកណាម្នាក់បានបន្លំលក់ត្រីដូចខាងលើនេះ ពួកគេនឹងត្រូវទទួលទោសតាមច្បាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay