ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រដ្ឋាភិបាលសម្រេច បន្តការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ១សប្តាហ៍ទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ២០២១

    BY Khmernote Media April 26, 2021
    រដ្ឋាភិបាលសម្រេច បន្តការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ១សប្តាហ៍ទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ២០២១

    យោងតាមសេចក្តីសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល លេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដោយសម្រេចបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ០៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

    សេចក្តីសម្រេចថ្មីនេះបានបញ្ជាក់ថា៖ «ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១»។

    ប្រការ២៖ ភូមិសាស្រ្តដែលត្រូវបានបិទ ត្រូវបានបែងចែកជា «តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ក្នុងសហគមន៍។ «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ក្នុងសហគមន៍។ «តំបន់លឿង» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលក្នុងសហគមន៍។

    Share This Post: