«សង្សារកំពូលស៊យ» ថ្មីៗពីភីអិនអិន! តើជីវិតឡាគីណា នឹងជួបរឿងបែបណាខ្លះ ក្នុងជីវិតផ្សងព្រេងលេខសំណាងរបស់នាង?
ជាមួយនឹងការនាំយកនូវវត្តមានខ្សែភាពយន្តភាគថៃជាបន្តទៀតនេះ គឺនឹងធ្វើឲ្យទស្សនិកជនប្លែកអារម្មណ៍ពីសាច់រឿងបែបកម្សត់ មនោសញ្ចេតនា មកជាបែបកំប្លែង លាយឡំនឹងឈុតឆាកដែលគួរឲ្យចង់តាមដានទស្សនា។ សង្សារកំពូលស៊យ ជារឿងភាគថៃថ្មីសន្លាងមួយទៀតហើយ ដែលបានចូលខ្លួនមកកំដរអារម្មណ៍ហ្វេនៗ ដែលលើកនេះ គឺប្លែកទាំងសាច់រឿង និងតួសម្តែងថ្មីៗ ល្បីៗ និងស្រស់ស្អាត។
Luckkana នាងតែងតែចាត់ទុកខ្លួនឯងជាមនុស្សសំណាង។ នៅក្នុងក្តីសង្ឃឹមនៃការធ្វើឱ្យជីវិតរបស់នាង គឺមានរឿងល្អប្រសើរជាច្រើនកើតឡើងចំពោះនាង។ ថ្ងៃមួយ មានមនុស្សម្នាក់ មកទស្សន៍ទាយពីជីវិតរបស់នាងនឹងជួបរឿងអាក្រក់ ហើយនាងមិនជឿថា អ្វីដែលគេនិយាយនោះក្លាយជាពិតឡើយ។ ឡាក់គីណា ក៏បានជួបនឹងបុរសម្នាក់ ដែលមានរូបរាងសង្ហា និងឆ្លាត ដោយបង្កើតនូវចំណងបញ្ហាជាច្រើន រហូតធ្វើឲ្យនាងបែរជាក្លាយទៅជាមនុស្សដែលនាំសំណាងអាក្រក់ដល់គេទៅវិញ។ រាល់លើកដែលពួកគេ ឈ្លោះប្រកែកគ្នា គឺធ្វើឲ្យមិត្តភាពរបស់គេ ជួបតែបញ្ហា ហើយឡាគីណា និងសង្សាររបស់គេ ក៏សម្រេចចិត្តស្វែងរកថា បញ្ហា វាពិតជាបានកើតឡើងមកពីអ្វីឲ្យពិតប្រាកដ។ វាមិនមែន គ្រាន់តែជាអបិយជំនឿនោះទេ តែវាជាការប្រព្រឹត្តិរបស់មនុស្សទៅវិញទេ។ ចុងក្រោយ ដោយសារតែការយល់ចិត្តគ្នាទៅវិញ ឡាគីណា និងសង្សារក៏បានចុះសម្រុងនឹងគ្នា ហើយរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។

ដើម្បីចង់ដឹងថា តើខ្សែភាពយន្តភាគថៃថ្មីមួយនេះ ល្អមើលយ៉ាងណានោះ ហើយខ្សែជីវិតផ្សេងព្រេងរបស់ឡាគីណា នាងនឹងជួបរឿងអ្វីខ្លះ? សូមតាមដានទស្សនានៅក្នុងរឿង សង្សារកំពូលស៊យ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចកទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។

តួសម្តែងនៅក្នុងរឿង សង្សារកំពូលស៊យ រួមមានដូចជា៖
1. Alek Teeradetch Metawarayut សម្តែងជាតួអង្គ នាយឆូក និង
Mint Chalida Vijitvongthong សម្តែងជាតួអង្គ ឡាគីណា
2. Fon Sananthachat Thanapatpisa សម្តែងជាតួអង្គ ហ្គ្រេច ( ប្អូនស្រីរបស់ឡាគីណា)
3. August Vachiravit Paisarnkulwong សម្តែងជាតួួអង្គ ហ្គេយ
4. Namfon Sruangsuda Lawanprasert
5. Chain Techin Pinchatree
6. Chai Chatayodom Hiranyatithi
7. Jacqueline Muench
8. Michelle Behrmann និងតារាសម្តែងល្បីៗជាច្រើនដួងទៀត ៕



