ប្រទេសភូមិផងរបងកម្ពុជា គឺប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ ជាង២,០០០នាក់ក្នុង១ថ្ងៃជាប់គ្នា៥ថ្ងៃហើយ
ការរាតត្បាតជំងឺកូវីដ១៩ រលកទី៣ បានវាយប្រហារប្រទេសថៃ ជាខ្លាំង ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងរាប់ពាន់នាក់រៀងរាល់ថ្ងៃ ហើយបានធ្វើឲ្យមន្ទីរពេទ្យជាច្រើននៅក្នុងប្រទេសថៃ បានខ្វះខាតគ្រែសម្រាប់ដាក់អ្នកជំងឺ រហូតឈានដល់ការយកកីឡដ្ឋាន និងទីវាលមួយចំនួនមកកែច្នៃធ្វើជាគ្រែសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩។

យោងតាមរបាយការណ៍ពី worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសថៃជាមានអ្នកឆ្លងជំងឺកូវីដ១៩ លើស២០០០នាក់រៀងរាល់ថ្ងៃ ចំនួន៥ថ្ងៃជាប់គ្នាហើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៥៩,៦៨៧នាក់ និងស្លាប់បាត់បង់ជីវិត ១៦៣នាក់។ នេះជាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅប្រទេសថៃ ដែលមានចំនួនលើស២០០០នាក់ប្រចាំថ្ងៃ៖
– ថ្ងៃទី២៣ ខែមេសា ឆ្លងចំនួន ២,០៧០នាក់ និងស្លាប់ ៤នាក់
– ថ្ងៃទី២៤ ខែមេសា ឆ្លងចំនួន ២,៨៣៩នាក់ និងស្លាប់ ៨នាក់
– ថ្ងៃទី២៥ ខែមេសា ឆ្លងចំនួន ២,៤៣៨នាក់ និងស្លាប់ ១១នាក់
– ថ្ងៃទី២៦ ខែមេសា ឆ្លងចំនួន ២,០៤៨នាក់ និងស្លាប់ ៨នាក់
– ថ្ងៃទី២៧ ខែមេសា ឆ្លងចំនួន ២,១៧៩នាក់ និងស្លាប់ ១៥នាក់
