កូវីដ-១៩
ជូនដំណឹង! អ្នកកើតកូវីដបានទៅផឹកកាហ្វេ និងលេងអុកនៅហាងកាហ្វេ រុក្ខា (ជិតស្ដុបដេអិន) រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៨-២៥ ខែមេសា, អ្នកធ្លាប់ចូលសូមតាមដានសុខភាព
BY Khmernote Media
April 28, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅហាងកាហ្វេ រុក្ខា (ជិតស្ដុបដេអិន) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៩៣ ផ្លូវលេខ ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅហូបកាហ្វេ លេងអុកនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
