កូវីដ-១៩
រដ្ឋបាលខេត្តព្រៃវែង បញ្ជាក់ថា អ្នកលួចធើ្វដំណើរពីរាជធានីភ្នំពេញមកស្រុកកំចាយមារ ចំនួន២នាក់ តេស្តឃើញមានវិជ្ជមានកូវីដ១៩
BY Khmernote Media
April 29, 2021
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ ថ្ងៃនេះ មិនទាន់ថមថយនៅឡើយទេ ខេត្តព្រៃវែងយើងបានយកសំណាក អ្នកដែលលួចធើ្វដំណើរពីរាជធានីភ្នំពេញមកស្រុកកំចាយមារ ជាលទ្ធផលរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ២នាក់៖
១. ទៀង សុខុម បានយកសំណាកទៅពិនិត្យ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ( យកលើកទី២ ) លទ្ធផលវិជ្ជមានកូវីដ-១៩
២. អៀង ឃុន បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ ( យកលើកទី៣ ) លទ្ធផលវិជ្ជមានកូវីដ-១៩
បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការទប់ស្កាត់យ៉ាងច្រើនជាបន្តបន្ទាប់ក៏ដោយ៕
