ខ្មែរណូត

ស្វែងរក

  • PR

    វិបត្តិកូវីដកំពុងលំបាក តែសំណាងមានឈ្នះបាន ១០០០០ដុល្លារពីលេខសំណាងគោជល់

    BY Liny Chan April 29, 2021
    វិបត្តិកូវីដកំពុងលំបាក តែសំណាងមានឈ្នះបាន ១០០០០ដុល្លារពីលេខសំណាងគោជល់

    ភរិយាជាងម៉ូតូម្នាក់មានអារម្មណ៍ ស្រឡាំងកាំងនៅពេលដែលបញ្ជូលលេខសំណាង៨ខ្ទង់ ទៅក្នុងវេបសាយលេខសំណាងគោជល់ ហើយវេបសាយចេញសារថាឈ្នះរង្វាន់ ១០០០០ ដុល្លារពីកម្មវិធី។

    ហេតុការណ៍សំណាងដ៏អស្ចារ្យនេះបានកើតឡើងនៅឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ អ្នកឈ្នះរង្វាន់លេខសំណាងគោជល់អ្នកស្រី សោម សុម៉ាលី អាយុ ២៥ឆ្នាំ មុខរបរអ្នកលក់ គ្រឿងសំអាងតាមអនឡាញ បានបញ្ជាក់ថា៖ នៅថ្ងៃដែលអ្នកស្រី ឈ្នះលេខសំណាងនោះគឺអ្នកស្រីសឹងតែស្មានមិនដល់។ ដំបូងអ្នកស្រីពិសាគោជល់កំប៉ុងលឿងមួយកំប៉ុង ហើយបានឈ្នះគោជល់មួយកំប៉ុងនៅក្រោមក្រវិលកំប៉ុង ក៏រក្សាទុកដើម្បីប្ដូរយកមួយកំប៉ុងទៀត។

    រៀងល្ងាចបន្តិចអ្នកស្រីក៏បានយកក្រវិលនោះទៅប្ដូរជាមួយអ្នកលក់នៅក្បែរផ្ទះ។ ពេលដែលគាស់មក មិនបានត្រូវរង្វាន់អ្វីទេ បានតែអរគុណមានលេខ៨ខ្ទង់ ហើយអ្នកស្រីក៏បានបញ្ចូលលេខសំណាងនោះនៅក្នុងវេបសាយ។ អ្នកស្រីបន្តថារាល់ដង មិនមានសារបញ្ជាក់អ្វីទេ តែលើកនេះពេលដែលលោកស្រីដាក់លេខបញ្ចូលហើយស្រាប់តែមានសារបញ្ជាក់ថាត្រូវលេខសំណាងសប្ដាហ៍ទី៣។ អ្នកស្រីមិនអស់ចិត្តក៏ហៅប្ដីអ្នកស្រីមកជួយពិនិត្យ និងផ្ទៀងជាមួយលេខនៅក្នុងហ្វេសប៊ុកផ្លូវការរបស់គោជល់ស្រាប់តែឃើញលេខដូចមែនក៏ស្រែកអរពេញផ្ទះ ឯអ្នកស្រីវិញទឹកភ្នែកស្រក់មកដោយមិនដឹងខ្លួន។ លោកស្រីថាទាំងទឹកភ្នែកថា៖ «ស្ថានភាពកូវីតកំពុងតែលំបាក រកលុយមិនសូវបានទាំងស្វាមីនិងអ្នកស្រីផង និយាយទៅគឺលំបាក មិនថាអ្នកស្រី និងគ្រួសារផ្សេងទៀត។ តែពេលនេះបានត្រូវលេខសំណាង ១០០០០ដុល្លារអាចជួយគ្រួសារអ្នកស្រីអោយមានជីវភាពធូរធារបានមួយក្រិតធំ និងអាចពង្រីកមុខរបរប្ដីបន្ថែម ហើយក៏អាចបន្ថែមទុនលើការងារលក់អនឡាញរបស់អ្នកស្រីដែរ »។

    គួររំលឹកថា សូមអ្នកពិសាគោជល់ទាំងអស់ កុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ ហើយថ្មីនេះក្រុមហ៊ុនគោជល់បានបានរកឃើញអ្នកឈ្នះទី១ហើយ។ ថ្វីបើក្រុមហ៊ុនគោជល់មិនបានផ្សាយបន្ដដោយសារបញ្ហាកូវីតក៏ពិតមែន តែលេសសំណាងឈ្នះ ១០០០០ ដុល្លារ ២រង្វាន់ទៀតដែលនៅចាំលោកអ្នក ដូចនេះអ្នកឈ្នះរង្វាន់បន្ទាប់ទៀតអាចជារូបអ្នក។ ហើយអ្នកលក់ដែលទទួលប្ដូរក្រវិលលេខ ២ខ្ទង់ និង ៤ខ្ទង់ ក្រុមហ៊ុននឹងផ្ដល់ថវិការបន្ថែម ៥០០ រៀលសម្រាប់លេខ២ខ្ទង់ និង២០០០ រៀលសម្រាប់លេខ៤ខ្ទង់ក្នុង១ក្រវិល។ ពិសាគោជល់បានទាំងថាមពល បានទាំងរង្វាន់ និងអាចអោយក្ដីស្រមៃរបស់អ្នកក្លាយជាការពិតបានកាន់តែឆាប់រហ័ស។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay