ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងនៅឥណ្ឌាសម្លាប់មនុស្សជាង៣០០នាក់ និងជាង២០ម៉ឺននាក់ផ្សេងទៀតគ្មានទីជំរក

    BY Khmernote Media August 20, 2018
    ជំនន់ទឹកភ្លៀងនៅឥណ្ឌាសម្លាប់មនុស្សជាង៣០០នាក់ និងជាង២០ម៉ឺននាក់ផ្សេងទៀតគ្មានទីជំរក

    ឥណ្ឌា៖ រដ្ឋ Kerala នៃប្រទេសឥណ្ឌាកំពុងតែទទួលរងនូវការវាយប្រហារដោយជំនន់ទឹកភ្លៀងជាខ្លាំង ដែលគិតមកទល់នឹងពេលនេះបានសម្លាប់មនុស្សរហូតដល់ ៣២៤​ នាក់ហើយ និងបានធ្វើឲ្យប្រជាពលរដ្ឋឥណ្ឌាប្រមាណជា ២២០,០០០​ នាក់ផ្សេងទៀត​ត្រូវបាត់បង់ផ្ទះសម្បែង។ បើយោងតាមអាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ព្រោះថារហូតមកទល់នឹងពេលនេះនៅមានប្រជាជនមួយចំនួនត្រូវបាត់ខ្លួន និងមួយចំនួនធំទៀតកំពុងមានជំងឺធ្ងន់ធ្ងរ ដោយសារតែពួកគេគ្មានកន្លែងស្នាក់នៅ និងហូបចុកបានត្រឹមត្រូវ។

    កន្លងមករដ្ឋនៃប្រទេសឥណ្ឌាមួយនេះធ្លាប់មានទឹកជំនន់ដែរ តែមិនមែនធ្ងន់ធ្ងរដូចនេះទេ ហើយចំពោះករណីមានទឹកជំនន់ទ្រង់ទ្រាយធំដូចនេះមិនធ្លាប់កើតមាននោះទេ ក្នុងរយៈពេល ១០០ ឆ្នាំ ចុងក្រោយនេះ។ រដ្ឋាភិបាលឥណ្ឌាបានប្រកាសដាក់តំបន់ខាងលើជាតំបន់ត្រូវប្រកាសអាសន្ន និងបានដាក់ក្រុមសង្គ្រោះ​ជាច្រើន ដើម្បីជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay