ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទៀតហើយ! បង្ក្រាបកន្លែងម៉ាស្សាចិន បង្កប់សេវាពិសេស ឃាត់ខ្លួនមានទាំងនារីខ្មែរ និងនារីចិន

    BY Khmernote Media August 18, 2018
    ទៀតហើយ! បង្ក្រាបកន្លែងម៉ាស្សាចិន បង្កប់សេវាពិសេស ឃាត់ខ្លួនមានទាំងនារីខ្មែរ និងនារីចិន

    ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជការកងរាជអាវុធហត្ថខេត្តព្រះសីហនុ អោយដឹងថា នៅវេលាម៉ោងជិត១រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តសហការជាមួយ កម្លាំងអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត និងលោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង រស់ សារាំ បានចុះបង្រ្កាបករណីសច្ចារកម្មមួយកន្លែងឈ្មោះ ម៉ាស្សាចិន ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ស្រី៩នាក់ ក្នុងនោះមាន៖ ជនជាតិចិន ចំនួន១៦នាក់ ស្រី៨នាក់, ជនជាតិខ្មែរ ចំនួន៥នាក់ ស្រីម្នាក់ រួមមានវត្ថុតាង ដូចជា ស្រោមអនាម័យប្រើប្រាស់រួចចំនួន២,ស្រោមអនាម័យមិនទាន់ប្រើប្រាស់មួយចំនួនធំ, រថយន្តម៉ាកហាយលិនឌ័រមួយគ្រឿង។

    បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងកម្លាំងការិយាបទល្មើសជួញដូរមនុស្ស អាវុធហេត្ថខេត្ត កំពុងធ្វើការសាកសួរបន្តនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay