អន្តរជាតិ
ជំនន់ទឹកភ្លៀងធ្វើឲ្យផ្លូវជាតិលេខ៤នាព្រឹកនេះ នៅតែមិនទាន់អាចធ្វើដំណើរបាន
BY Khmernote Media
August 19, 2018
ស្រុកកំពង់សីលា-ករណីជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ គិតត្រឹមម៉ោងជាង៩ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកនៅស្ពានស្ទឹងសំរោង បានស្រកបន្តិចវិញហើយ ក្នុងនោះទឹកនៅហូរលើផ្លូវជាតិមានកំពស់ជិត១ម៉ែត្រ និងហូរកាត់តាមបណ្ដោយផ្លូវជាតិប្រហែល៤៥០ម៉ែត្រ។ ចំពោះការធ្វើចរាចរណ៍នៅផ្អាកទាំងរថយន្តតូចនិងរថយន្តធំ មិនទាន់អាចបើកបរឆ្លងកាត់បាននៅឡើយ៕

