កូវីដ-១៩
ថ្ងៃនេះ ពលរដ្ឋខ្មែរ៤នាក់ទៀតបានបាត់បង់ជីវិត ដោយសារតែកូវីដ ក្នុងនោះអ្នកជំងឺម្នាក់អាយុទើបតែ២៤ឆ្នាំ
BY Khmernote Media
May 3, 2021
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៤១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៨៤១នាក់ ក្នុងនោះមាន២នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។

ក្នុងនោះផងដែរ ក៏មានជនជាតិខ្មែរ ចំនួន៤នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩ ផងដែរ រួមមាន៖ បុរសអាយុ២៤ឆ្នាំ នៅស្រុកបាឆាយ ខេត្តកំពង់ចាម, បុរសអាយុ៤០ឆ្នាំ នៅខណ្ឌទួលគោក ភ្នំពេញ, បុរសអាយុ៥៥ឆ្នាំ នៅខណ្ឌមានជ័យ ភ្នំពេញ និងបុរសអាយុ៦១ឆ្នាំ នៅខណ្ឌមានជ័យ ភ្នំពេញ៕
