ករណីជំងឺកូវីដ១៩នៅប្រទេសជប៉ុនពេលនេះ បានកើនឡើងដល់ ៦០០,០០០ នាក់ហើយ
- BY
- autoadmin
- May 3, 2021
អាជ្ញាធរសុខាភិបាលជប៉ុនបាននិយាយថា ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន បានកើនឡើងដល់ ៦០០,០០០ នាក់ ខណៈចំនួនអ្នកជំងឺដែលកំពុងមានរោគសញ្ញាធ្ងន់ធ្ងរបានកើនដល់ ១,០៥០ នាក់ ដែលជាចំនួនមួយច្រើនបំផុតមិនធ្លាប់មាន។ ការកើនឡើងយ៉ាងខ្លាំងកំពុងដាក់សម្ពាធទៅលើប្រព័ន្ធថែទាំសុខភាព ជាពិសេសនៅក្នុងទីក្រុងធំៗនៃទីក្រុងតូក្យូ និងអូសាកា ហើយអ្នកជំនាញបាននិយាយថា កត្តាចំបងនៅពីក្រោយការកើនឡើងអាចបណ្ដាលមកពីជំងឺ COVID-19 បំលែងខ្លួនថ្មី ដែលវាអាចធ្វើឱ្យមានការចម្លងឆាប់រហ័ស និងមានស្ថានភាពធ្ងន់ធ្ងរ។
![]()
ឥឡូវនេះជំងឺ COVID-19 កំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅអូសាកា ដែលជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៤ ស្ថិតក្រោមស្ថានភាពអាសន្ន ដែលបានចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា។ ហើយនៅកណ្តាលទីក្រុងរបស់អូសាកា ជាធម្មតាវាត្រូវបានប្រមូលផ្តុំដោយភ្ញៀវទេសចរ ប៉ុន្តែពេលនេះវាស្ទើរតែទទេ សូម្បីតែក្នុងអំឡុងពេលឈប់សម្រាកនិទាឃរដូវក៏ដោយ។ ចំណែកឯមន្ត្រីសុខាភិបាលកំពុងដោះស្រាយបញ្ហាជាមួយនឹងអ្នកជំងឺ ខណៈបុគ្គលិកពេទ្យធ្វើការកាន់តែសកម្មនៅថ្ងៃឈប់សម្រាក និងសាងសង់មជ្ឈមណ្ឌលបន្ថែម ដើម្បីសម្រួលដល់ការតេស្ត PCR និងការចាក់វ៉ាក់សាំងបង្ការ៕

![]()
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






