ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញករណីជំងឺកូវីដ១៩ថ្មីបន្ថែម ៣៦៨,១៤៧ ករណី ហើយវាគឺជាថ្ងៃទី១២ ជាប់ៗគ្នាមកហើយ ដែលប្រទេសនេះមានករណីប្រចាំថ្ងៃច្រើនជាង ៣០ ម៉ឺននាក់

    BY autoadmin May 3, 2021
    ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញករណីជំងឺកូវីដ១៩ថ្មីបន្ថែម ៣៦៨,១៤៧ ករណី ហើយវាគឺជាថ្ងៃទី១២ ជាប់ៗគ្នាមកហើយ ដែលប្រទេសនេះមានករណីប្រចាំថ្ងៃច្រើនជាង ៣០ ម៉ឺននាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន DAWN នៅថ្ងៃច័ន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៣៦៨,១៤៧ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយអស់រយៈពេល ១២ ថ្ងៃជាប់ៗគ្នាមកហើយ ដែលប្រទេសនេះមានករណីច្រើនជាង ៣០ ម៉ឺនករណីជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យចំនួនឆ្លងសរុបមានជិត ២០ លានករណី។ ប្រទេសនេះក៏បានកត់ត្រាការស្លាប់បន្ថែមចំនួន ៣,៤១៧ ករណី ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២១៨,៩៥៩ នាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រទេសឥណ្ឌា។

    អ្នកជំនាញបាននិយាយថា ចំនួនឆ្លងពិតប្រាកដអាចនឹងច្រើនជាងនេះពី ៥ ទៅ ១០ដង សម្រាប់ប្រទេសដែលមានពលរដ្ឋច្រើនជាង ១.៣៥ ពាន់លាននាក់មួយនេះ ខណៈដែលតំបន់ទីប្រជុំជនកំពុងប្រឈមនឹងបញ្ហាខ្វះអុកស៊ីសែន ហើយនៅតាមមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ COVID-19 ។ ថ្វីបើការឆ្លងរបស់ប្រទេសឥណ្ឌានៅតែមានចំនួនច្រើន ប៉ុន្តែចំនួនតួលេខសម្រាប់ថ្ងៃនេះគឺថយចុះតិចតួចបើប្រៀបនឹងសប្ដាហ៍កន្លងទៅ។ ទោះជាយ៉ាងណាវានៅតែជាសម្ពាធសម្រាប់រដ្ឋាភិបាលរបស់ប្រទេសនេះ នៅពេលដែលចំនួនករណីជំងឺ COVID-19 ថ្មីកាន់តែកើនឡើងជាបន្តបន្ទាប់ ហើយករណីសកម្មដែលកំពុងមានស្រាប់នៅតែខ្វះខាតមធ្យោបាយក្នុងការព្យាបាល៕

    អត្ថបទ៖ លីដា
    ប្រភព៖ DAWN

    Share This Post: