ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧទ្យានអាយុទ្យាប្រទេសថៃព្រមានដល់ភ្ញៀវបទេស ដែលប្រព្រឹត្តសកម្មភាពមិនសមរម្យក្នុងឧទ្យានខ្លួន

    BY Khmernote Media August 21, 2018
    ឧទ្យានអាយុទ្យាប្រទេសថៃព្រមានដល់ភ្ញៀវបទេស ដែលប្រព្រឹត្តសកម្មភាពមិនសមរម្យក្នុងឧទ្យានខ្លួន

    ថៃ៖ គណនីបណ្តាញសង្គម Facebook របស់ឧទ្យានប្រវត្តិសាស្រ្តអាយុទ្យា ប្រទេសថៃ បានបង្ហោះសារព្រមានជាផ្លូវការមួយ ចំពោះភ្ញៀវបទេសមួយក្រុម ដែលបានប្រព្រឹត្តសកម្មភាពមិនសមរម្យក្នុងអំឡុងពេលពួកគេមកកំសាន្តក្នុងឧទ្យាននេះ។ សេចក្តីព្រមានផ្លូវការខាងលើបានធ្វើឡើង ក្រោយជនបរទេសមួយក្រុមបានទៅកំសាន្តនៅក្នុងឧទ្យាននេះ និងបានថតរូបថើបគ្នា ឡើងជាន់លើទីកន្លែងសក្ការ ថតរូបក្នុងឥរិយាបថមិនគោរពដល់កន្លែង ដែលជាទីសក្ការផ្សេងៗជាដើម ហើយពួកគេបានយករូបទាំងនោះទីបង្ហោះក្នុងបណ្តាញសង្គម។

    តាមតំណាងរបស់ឧទ្យានប្រវត្តិសាស្រ្តអាយុទ្យាបានឲ្យដឹងថា តាមការពិតខាងឧទ្យានបានរៀបចំដាក់ផ្លាកសញ្ញាហាមឃាត់គ្រប់ទីកន្លែង រួមជាមួយនឹងមន្ត្រីសន្តិសុខជាច្រើននាក់ផង តែភ្ញៀវទេសចរណ៍មួយចំនួននៅមិនគោរពតាម។ តាមរយៈសេចក្តីព្រមានខាងលើ ឧទ្យានប្រវត្តិសាស្រ្តអាយុទ្យាក៏បានឲ្យដឹងដែរថា ឧទ្យាននឹងតាមរកភ្ញៀវបរទេសទាំងនោះឲ្យមកទទួលការពិន័យ និងព្រមានភ្ញៀវទេសចរណ៍ផ្សេងទៀតកុំឲ្យធ្វើតាមគំរូអាក្រក់ទាំងនេះទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay