កូវីដ-១៩
ជូនដំណឹង! មានអ្នកលក់ត្រី២នាក់ប្តីប្រពន្ធ នៅជាប់ស្ពានច្បារអំពៅ និងនៅខាងមុខផ្សារច្បារអំពៅ បានកើតជំងឺកូវីដ១៩
BY Khmernote Media
May 4, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទិញត្រី និងអ្នកធ្លាប់មានទំនាក់ទំនងជាមួយ អ្នកលក់ត្រីនៅកន្លែងលក់ត្រី បោះដុំ ជាប់ស្ពានច្បារអំពៅ និងនៅខាងមុខផ្សារច្បារអំពៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ (ប្ដីប្រពន្ធ) គឺជាអ្នកលក់ត្រីនៅទីតាំងខាងលើ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!
