កូវីដ-១៩

ដំណឹងបន្ទាន់ ! ក្រសួងសុខាភិបាលអនុញ្ញាតអោយ មន្ទីរពេទ្យឯកជន ចំនួន៣ មានសិទ្ធិ ពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩

BY
Khmernote Media
May 4, 2021

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល លេខ ០៣៧ អបស/មព ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះបានអោយដឹងថា ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតអោយសេវាសុខាភិបាលឯកជនចំនួន៣ទីតាំង មានសិទ្ធិទទួលពិនិត្យថែមទាំង និងព្យាបាលអ្នកជំងឺកូវីដ-១៩។

សេវាសុខាភិបាលឯកជនទាំង៣ទីតាំងនោះរួមមាន៖

១. មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរ៉ុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣. មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

Share This Post: