រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ នៅស្រុកចំការលើ និងម្នាក់ទៀតនៅស្រុកបាឆាយ
ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០២នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៣៩ឆ្នាំ រស់នៅស្រុកបាធាយ ក្នុងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន ដែលរស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ និងភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាឆាយ និងបងប្អូននៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

ទី១.ឈ្មោះ យិន សុផៃ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។
ទី២.ឈ្មោះ ប៊ូ សុផានី ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាឆាយ។
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកទាំង០២ខាងលើ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺខាងលើ និងអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តកំពង់ចាមដូចខាងក្រោម៖

