ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ធ្វើការបកស្រាយចំពោះករណីបុគ្គល កក្កដា សោភ័ណ្ឌ ហេតុអ្វីបានមិនមានទោស?

    BY Khmernote Media May 5, 2021
    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ធ្វើការបកស្រាយចំពោះករណីបុគ្គល កក្កដា សោភ័ណ្ឌ ហេតុអ្វីបានមិនមានទោស?

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់! អនុគណៈកម្មការស្រាវជ្រាវ​ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ សូមធ្វើការបកស្រាយលើករណី ឈ្មោះ កក្កដា សោភ័ណ្ឌ ដូចខាងក្រោមនេះ៖

    ☑️ ការស្រាវជ្រាវ
    —————————————————————
    ✅ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួន និងមិនបានចាកចេញពីខុនដូរបស់ខ្លួន។
    ✅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចេញដំណើរពីភ្នំពេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីមង្គលការ និងស្នាក់នៅផ្ទះការចំនួន ១ យប់។
    ✅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាកចេញពីតាកែវ នៅម៉ោងប្រមាណ ១២៖៣០នាទី រួចហើយបន្តទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោងប្រហែល ១៤៖០០នាទី ដើម្បីយកសំណាក។ បន្ទាប់ពីយកសំណាករួច នៅប្រហែលម៉ោង ១៧៖០០នាទី ក៏បានជិះម៉ូតូកង់​ ៣​ ត្រលប់មកខុដូវិញ។
    ✅ ថ្ងៃទី១៣ និង ១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានធ្វើចត្តាឡីស័កនៅខុនដូរបស់ខ្លួន រហូតដល់ពេលល្ងាចថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យទាក់ទងទៅប្រាប់ថាលទ្ធផលធ្វើតេស្ដ វិជ្ជមានមេរោគកូវីដ១៩ និងបានដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
    —————————————————————
    ☑️ ការផ្ទៀងផ្ទាត់ តាមទិន្និន័យផែនទី៖
    ✅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ គឺបានចេញដំណើរពីភ្នំពេញ ទៅខេត្តតាកែវ ដោយបានទៅដល់ខេត្តតាកែវ នៅម៉ោង ១០៖៥៧នាទី។
    ✅ ផ្ទះរៀបចំពិធីមង្គលការ គឺស្ថិតនៅភូមិចា ឃុំរវាង ស្រុកកំរោង ខេត្តតាកែវ។
    —————————————————————
    🔴​ ផ្អែកលើលទ្ធផលស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ ខាងលើនេះ ​ឈ្មោះ ​កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឺគ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ​លើកការពាក់ម៉ាស់ និងរក្សាគម្លាតតែប៉ុណ្ណោះ។ សូមអរគុណ!

    Share This Post: