ព័ត៌មានជាតិ
គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បញ្ជាក់ថា ក្រុមគ្រូពេទ្យចុះយកសំណាកនៅបន្ទប់ជួលកម្មករ ក្នុងភូមិតាសេក សង្កាត់កំបូល ១៧៤នាក់ រកឃើញវិជ្ជមាន ១១នាក់
BY Khmernote Media
May 6, 2021
យោងតាមការបញ្ជាក់ពី គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងថា ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ បន្ទប់ជួល កម្មករនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល សរុបបានចំនួន ១៧៤នាក់ / វិជ្ជមាន ១១នាក់។

កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់បងប្រុស ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងបងស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ៕

ប្រភព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA