ព័ត៌មានជាតិ

តំណាងក្រុមហ៊ុន foodpanda បានទៅសួរសុខទុក្ខ និងចេញថ្លៃព្យាបាលដល់សមត្ថកិច្ចមួយរូប ដែលបានរងរបួស ដោយសារដៃគូដឹកជញ្ជូនម្ហូបបើកម៉ូតូជ្រុលប៉ះ ពេលកំពុងបំពេញការងារ

BY
Khmernote Media
May 6, 2021

រាជធានីភ្នំពេញ៖ កាលពីវេលា ៦ និង១៥នាទីល្ងាច ថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២១ កន្លងទៅ​ នៅចំណុចផ្លូវ២១៧​ ច្រមុះជ្រូកស្ទឹងមានជ័យ​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើង ដោយបុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន foodpanda ម្នាក់បានបើកម៉ូតូជ្រុលប៉ះសមត្ថកិច្ចមួយរូប ដែលកំពុងបំពេញតួនាទី បណ្តាលឲ្យរងរបួស។

ក្រោយកើតមានករណីគ្រោះថ្នាក់នេះ ក្រុមហ៊ុន foodpanda បានចាត់តំណាងក្រុមហ៊ុនចុះទៅសួរសុខទុក និងធ្វើការសុំទោស ចំពោះកំហុសឆ្គង ដែលបុគ្គលិកខ្លួន បង្កឡើងដោយអចេតនា ហើយក្រុមហ៊ុន foodpanda ក៏បានធ្វើការចេញថ្លៃព្យាបាល ចំពោះសមត្ថកិច្ចដែលរងរបួសផងដែរ។ ក្រុមហ៊ុន foodpand សំណូមពរដល់ដល់ដៃគូដឹកជញ្ជូន​ទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍​ និង​សហការ​ជាមួយសមត្ថកិច្ច​ ដើម្បី​ទប់ស្កាត់​មេរោគកូវីដ និងអនុវត្តន៍​ ៣កុំ​ ៣ការពារ៕

Share This Post: