ព័ត៌មានជាតិ

ជូនដំណឹង! នៅមន្ទីរព្យាបាល ពិន ចំប៉ា ធ្លាប់មានអ្នកកើតកូវីដ នាំម្តាយទៅព្យាបាលនៅទីនោះ និងមានបុគ្គលិកម្នាក់ធ្វើការនៅមន្ទីរព្យាបាលនោះវិជ្ជមានកូវីដ

BY
Khmernote Media
May 6, 2021

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវានៅ មន្ទីរសំរាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៧២ ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅទីនោះ និងអ្នកជំងឺម្នាក់ទៀត គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះដែរ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

Share This Post: