ខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យបាក់អង់តែនវិទ្យុមួយ ដួលរលំលើដំបូលផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះ
- May 7, 2021
រាជធានីភ្នំពេញ ៖ មានករណីខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យបាក់អង់តែនវិទ្យុឆ្នេរទន្លេ(១០២) ហើយបានដួលរលំលើដំបូលផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១៧:៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចក្រុម០៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យបាក់អង់តែនវិទ្យុឆ្នេរទន្លេ(១០២) ហើយបានដួលរលំលើដំបូលផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះនេះ គឺមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ គ្រាន់តែខូចខាតផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ ៕
- Share This Post: