ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើការបកស្រាយករណីបាក់រលំដើមពោធិជើងខោល ប្រវត្តិស្នេហ៍ ទុំ និងទាវ កាលពីម្សិលមិញ

BY
Khmernote Media
May 7, 2021

យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុក មានការផ្សព្វផ្សាយតៗគ្នា នូវរូបភាពដួលរលំដើមពោធិ ០១ដើម ដែលមានខ្លឹមសារថា បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួន២មេធំៗជាប់គ្នា ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ផង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៤ និង៣០នាទីរសៀល បានបណ្តាលឲ្យដើមពោធិជើងខោល ប្រវត្តិស្នេហ៍ ទុំ និងទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដួលរលំហើយ។

រដ្ឋបាលខេត្តបានធ្វើការបញ្ជាក់ថា ដើមពោធិដែលបានដួលរលំខាងលើនេះ មានឈ្មោះថា ដើមពោធិ លោកតាក្រហមក ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងទាវ។ ហេតុដូចនេះ ទើបបណ្តាលឲ្យសាធារណជនមានការភ័ន្តច្រឡំ ប៉ុន្តែទោះបីយ៉ាងនេះក្តី រដ្ឋបាលខេត្ត សហការជាមួយមន្ត្រីជំនាញ និងរៀបចំដាំដើមពោធិនេះឡើងវិញ ស្របតាមបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សាបរិស្ថាន និងរក្សាប្រពៃណី ជំនឿ សាសនា របស់ដូនតាខ្មែរ៕

Share This Post: