ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៥នាក់ ក្នុងស្រុកម៉ាឡៃ

BY
srey nuch
May 7, 2021

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញវិជ្ជមានកូវីដ-១៩ ទៅលើ បុរស ស្ត្រី ០៥នាក់ នៅផ្សារម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ត្រូវបានធ្វើតេសវិជ្ជមានកូវីដ១៩ (Rapid Test) នៅថ្ងៃទី០៦ ឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ២០កុម្ភៈ ២០២១ លើ បុរស ស្រ្តី ជនជាតិខ្មែ ចំនួន០៥នាក់ ដូចមានរាយឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ធិន សុភី ភេទស្រី អាយុ ២៩ឆ្នាំ
២.ឈ្មោះ ធិន ជូលី ភេទស្រី អាយុ ៣ឆ្នាំ
៣.ឈ្មោះ ឈឹម សាវុធ ភេទប្រុស អាយុ ៣៩ឆ្នាំ
៤.ឈ្មោះ ស្រឹម ធី ភេទស្រី អាយុ ៤០ឆ្នាំ
៥.ឈ្មោះ ឈឹម សារឿន ភេទប្រុស អាយុ ៦០ឆ្នាំ

រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោជាមួយអ្នកជំងឺកូវីដ-១៩ ទាំង ០៥នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

Share This Post: