កូវីដ-១៩
ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងកូវីដ ចំនួន១២នាក់បន្ថែមទៀត សុទ្ធតែនៅស្រុកគងពិសី
BY Khmernote Media
May 7, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍។ រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវសូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក៕
