ព័ត៌មានជាតិ

ជូនដំណឹង! មានអ្នកជំងឺកូវីដ ធ្លាប់ទៅចាក់វ៉ាក់សាំងនៅ សាលាបឋមសិក្សា ស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា

BY
Khmernote Media
May 7, 2021

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សា ស្ទឹងមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ពេលព្រឹក ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើនេះ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

Share This Post: