ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សារចាប់ជំរិតទារប្រាក់ជាច្រើន កំពុងតែបំពុលនៅក្នុងប្រទេសសិង្ហបុរី

    BY Khmernote Media August 21, 2018
    សារចាប់ជំរិតទារប្រាក់ជាច្រើន កំពុងតែបំពុលនៅក្នុងប្រទេសសិង្ហបុរី

    សិង្ហបុរី៖ កាលពីពេលថ្មីៗនេះ ប៉ូលិសសិង្ហបុរីបានធ្វើការព្រមានប្រជាពលរដ្ឋខ្លួនថា ប្រសិនបើពួកគេទទួលបានសារតាមទូរស័ព្ទពីអ្នកណាម្នាក់ក៏ដោយ ដែលនិយាយថា  “កូនៗឬសាច់ញាតិរបស់អ្នកត្រូវបានគេចាប់ជំរិត ហើយឲ្យវេរលុយចូលកុងធនាគារពួកវា ដើម្បីជាថ្នូរនឹងការដោះលែង​” ​​​សូមកុំផ្ញើរលុយទៅឲ្យពួកគេឲ្យសោះ ព្រោះនេះអាចជាករណីឆបោក។ ការព្រមានរបស់ប៉ូលិសសិង្ហបុរី ត្រូវបានធ្វើឡើងក្រោយពីករណីឆបោកដូចខាងលើបានកើតឡើងជារឿយៗ ក្នុងចំណោមប្រជាជនសិង្ហបុរី ហើយក្រោយពីធ្វើការបោកប្រាស់ជនរងគ្រោះបានលុយហើយ អ្នកឆបោកនឹងគេចខ្លួនបាត់ ដោយលេខទូរស័ព្ទដែលផ្ញើរសារមកនោះមិនអាចទាក់ទងបាននោះទេ។

    ប៉ូលិសសិង្ហបុរីបានឲ្យដឹងទៀតថា អ្វីដែលអ្នកគួរធ្វើគឺ មិនត្រូវផ្ញើលុយទៅកាន់ម្ចាស់សារនោះភ្លាមឡើយ តែត្រូវទាក់ទងទៅកូនៗ ឬសាច់ញាតិជាមុនសិន ដើម្បីឲ្យប្រាកដថា ពួកគេមានសុវត្ថិភាពឬអត់។ ក្នុងករណីដែលទាក់ទងទៅកាន់កូនៗមិនបាន សូមរាយការណ៍ជូនប៉ូលិសជាបន្ទាប់ ដើម្បីឲ្យគេធ្វើអន្តរាគមន៍ភ្លាមៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay