ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះម៉ូតូបំពាក់ស៊ីរ៉ែនចូលគោលដៅអនុវត្តបំរាមគោចរ ត្រូវសមត្ថកិច្ចឃាត់ រីឯនារីរូបស្រស់បើករថយន្ត PRIUS ពុំមានឯកសារត្រឹមត្រូវក៏ត្រូវបានសមត្ថកិច្ចសួរនាំផងដែរ ខណៈអ្នកល្មើសបំរាមគោចរត្រូវបានឃាត់ដកហូតម៉ូតូចំនួន៦គ្រឿង

    BY Khmernote Media May 8, 2021
    ជិះម៉ូតូបំពាក់ស៊ីរ៉ែនចូលគោលដៅអនុវត្តបំរាមគោចរ ត្រូវសមត្ថកិច្ចឃាត់ រីឯនារីរូបស្រស់បើករថយន្ត PRIUS ពុំមានឯកសារត្រឹមត្រូវក៏ត្រូវបានសមត្ថកិច្ចសួរនាំផងដែរ ខណៈអ្នកល្មើសបំរាមគោចរត្រូវបានឃាត់ដកហូតម៉ូតូចំនួន៦គ្រឿង

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនិងកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យដាក់គោលដៅអនុវត្តបំរាមគោរចតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋាបាលរាជធានីភ្នំពេញកាលពីវេលាម៉ោង៨យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

    ប្រតិបត្តិការនោះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងអនុវត្តវិធានការធ្វើដំណើរសម្រាប់តំបន់លឿងទុំនិងតំបន់លឿង ចន្លោះពីម៉ោង៨យប់រហូតដល់ម៉ោង៣ភ្លឺ តាមសេចក្តីសម្រេចលេខ១០០/២១ សសរ ចុះថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីសម្រាប់រយៈពេល៧ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី៦ខែឧសភាដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២១។ ជាលទ្ធផលបន្ទាប់ពីការអនុវត្តបំរាមគោរចកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូដែលល្មើសបានចំនួន៦គ្រឿង។

    ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍ម៉ូតូចំនួន៦គ្រឿងខាងលើត្រូវបានសមត្ថកិច្ចធ្វើការដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងបានឲ្យម្ចាស់ម៉ូតូទៅធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃទើបអាចមកយកម៉ូតូត្រឡប់ទៅវិញបាន ៕

    Share This Post: