រយៈពេលជិត ២ សប្ដាហ៍កន្លងមកនេះ វៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ១៧៦ករណី បូករួមទាំងករណីថ្មីចំនួន ១៥ ករណីនៅថ្ងៃនេះ
- BY
- autoadmin
- May 8, 2021
ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីជំងឺ CO VID-19 ថ្មីចំនួន ១៥ករណី នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ ហើយអ្នកទាំងអស់សុទ្ធតែទាក់ទងនឹងការឆ្លងពីមុនៗ ដែលនាំឱ្យចំនួនឆ្លងសរុបនៃការផ្ទុះឡើយនូវករណីជំងឺ COVID-19 នៅប្រទេសវៀតណាមនារយៈពេលចុងក្រោយនេះកើនដល់ ១៧៦ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងចំណោមករណីថ្មីៗសម្រាប់ថ្ងៃសៅរ៍នេះ មានម្នាក់ត្រូវបានរកឃើញនៅទីក្រុងហាណូយ ខណៈ ១៤នាក់ ផ្សេងទៀត គឺត្រូវបានរកឃើញនៅក្នុងខេត្តបាក់នីញ។

ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍សរុបទាំងអស់ចំនួន ១៧៦ករណី ដែលឆ្លងចេញពីក្រុមផ្សេងៗគ្នា នៅក្នុងទីក្រុង និងខេត្តចំនួន ១៩ ដែលភាគច្រើននៅតំបន់ភាគខាងជើង និងភាគកណ្តាល។ វៀតណាមធ្លាប់បានស្ងាត់ករណីជំងឺ COVID-19 ក្នុងសហគមន៍ជាងមួយខែមកហើយ ពោលគឺទើបតែមានការផ្ទុះឡើងវិញ ក្នុងរយៈពេលជិត ២ សប្ដាហ៍ចុងក្រោយនេះប៉ុណ្ណោះ។ ក្នុងនោះទីក្រុងហាណូយបាននាំមុខគេ ជាមួយនឹងករណីចំនួន ៧២ករណី បន្ទាប់មកគឺខេត្ត Vinh Phuc និងខេត្ត Ha Nam ដែលមានចំនួន ២៦ ករណីដូចគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






