កូវីដ-១៩
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងកូវីដ ចំនួន៤នាក់ទៀត ( ស្រុកពារាំង២នាក់, ស្រុកពាមរក៍,១នាក់ និងស្រុកបាភ្នំ១នាក់)
BY Khmernote Media
May 9, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀត ក្នុងស្រុកពារាំង ចំនួន២នាក់ ស្រុកពាមរក៍ចំនួន ១នាក់ និងស្រុកបាភ្នំចំនួន១នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងសរុបចំនួន ៦នាក់ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១) នេះ។

ក្នុងសភាពការណ៍នាពេលនេះ រដ្ឋបាលខេត្ត សូមបន្តស្នើរដល់បងប្អូនដែលរស់នៅក្នុងខេត្តព្រៃវែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពជាប្រចាំ។ ទន្ទឹមនឹងនេះ សូមជម្រាបប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក និងពិនិត្យសំណាក (Rapid Test) តាមមន្ទីរពេទ្យបង្អែកស្រុក ក្រុងនីមួយៗ និង មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
