PR

រីករាយថ្ងៃសំខាន់ ទិវាមាតាអន្តរជាតិដល់ស្ត្រីគ្រប់រូប! foodpanda បានផ្តល់ជូនដល់អ្នកដឹកជញ្ចូនស្ត្រីឆ្នើម ១០រូប នូវការកោតសរសើរក្នុងទិវាមាតាអន្តរជាតិ

BY
Liny Chan
May 9, 2021

ក្នុងថ្ងៃទិវាមាតាអន្តរជាតិ ត្រូវនឹងថ្ងៃអាទិត្យ ទី០៩ ឧសភា គឺជាថ្ងៃដែលមនុស្សជាច្រើនបង្ហាញការដឹងគុណចំពោះម្តាយដ៏អស្ចារ្យដែលខិតខំប្រឹងប្រែង តស៊ូដើម្បីគ្រួសារ ព្រមទាំងស្ត្រីគ្រប់រូបទូទាំងពិភពលោក។ អ្នកម្តាយគឺមានគុណមិនអាចកាត់ថ្លៃ មានការតស៊ូមោះមុត និងមានសមត្ថភាពអាចធ្វើអ្វីៗបានគ្រប់យ៉ាង។

១ឆ្នាំចុងក្រោយ យើងសង្កាត់ឃើញមានការកើនឡើងនូវចំនួនអ្នកដឹកជញ្ជូនស្ត្រីនៅក្នុងក្រុមហ៊ុន foodpanda ដោយសារកត្តាផ្សេងៗជាច្រើនដូចជា បញ្ហាសេដ្ឋកិច្ចដែលប៉ះពាល់ដោយកូវីដ១៩ ហើយក្នុងចំណោមមូលហេតុទាំងនោះអាចដោយសារការផ្តល់លក្ខខណ្ឌការងារសមប្រកបសម្រាប់ស្ត្រីដូចជា ម៉ោងពេលធ្វើការបត់បែនតាមពេលវេលាជាក់ស្តែងរបស់ពួកគេ ដែលចំណុចនេះ ពិតជាអំណោយផលខ្លាំងសម្រាប់ស្ត្រីដែលមានគ្រួសារហើយ នៅតែអាចធ្វើការងារសន្សំប្រាក់បាន ជួយសម្រួលបន្ទុកគ្រួសារ និងសេដ្ឋកិច្ចគ្រួសារឱ្យមានភាពនឹងធឹង ពីខាងក្រុមហ៊ុន foodpanda ផងដែរ។

ដើម្បីចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់អ្នកដឹកជញ្ចូនរបស់ foodpanda ដែលជាស្រ្តី ជាម្តាយ ជាបងស្រី ប្អូនស្រី នាថ្ងៃមាតានេះ។ ដូច្នោះហើយ foodpanda បានបង្កើតឲ្យមានកម្មវិធី “លើកទឹកចិត្តស្ត្រីឆ្នើម ដែលជាអ្នកដឹកជញ្ជូន ” ឬ “Female Rider Appreciation Day” ជាលើកដំបូង ដែលធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភានេះ ដើម្បីលើកទឹកចិត្តដល់អ្នកដឹកជញ្ជូនស្រ្តីដែលមានសមត្ថភាពជាងគេចំនួន ១០នាក់ ជាមួយនិងការផ្តល់ជូននូវ លិខិតបញ្ជាក់ពីការកោតសរសើរ ពីក្រុមហ៊ុន foodpanda។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានផ្ដល់ជូនកាដូលើកទឹកចិត្តជាច្រើនទៀតដល់ស្ត្រីឆ្នើមទាំង ១០រូប ដោយក្នុងម្នាក់ទទួលបាន (អង្គរ ២៥គីឡូ, មី ២កេស, ត្រីខ ២យួរ,ទឹកអាល់កុល, របាំងមុខ កាបូបក្រណាត់ foodpanda ។ ដើម្បីការពារខ្លួនយើង និងគ្រួសារពិតជាចាំបាច់ដែលគ្រប់គ្នាគួរតែបន្តនៅផ្ទះ កុំចេញក្រៅបើមិនចាំបាច់ និងត្រូវអនុវត្ត ៣កុំ និង ៣ការពារ ដោយអាចធ្វើការកុម្មង់អាហារ ភេសជ្ជៈ និងទំនិញគ្រប់ប្រភេទពី foodpanda ជាមួយភាពងាយស្រួល រហ័ល និងសុវត្ថិភាព។ លើសពីនេះទៅទៀត foodpanda បានគិតពីសុវត្ថិភាពជាចំបង ដោយប្រើប្រាស់នូវមុខងារការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយអាហារភេសជ្ជៈ នឹងដឹកជូនដល់មុខផ្ទះតែម្តង។

ពិសេសក្នុងសម្រាប់ខែឧសភានេះ foodpanda បានផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា ៖
• ប្រើកូដ ‹‹ SAFE25 ›› ចាប់ពីម៉ោង 11:00ព្រឹក – 4:00ល្ងាច ដើម្បីទទួលបានការបញ្ចុះតម្លៃ 25% រហូតដល់ 2$ សម្រាប់ការកុម្ម៉ង់ចាប់ពី 6$ឡើងទៅ សម្រាប់អតិថិជនចាស់និងថ្មី។
• Invite & Win ជាមួយ panda buddy ៖ ដើម្បីមានឱកាសឈ្នះ iPhone 12 Pro និងមានរង្វាន់ជាច្រើនផ្សេងៗទៀត ដោយគ្រាន់តែធ្វើការណែនាំកម្មវិធី foodpanda នេះទៅកាន់មិត្តរបស់អ្នកចំនួន 5នាក់ ឬច្រើនជាងនេះ 5 នាក់។

ជាការពិតណាស់! foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយ នៅលើទូរស័ព្ទដៃ ដែលមានការគាំទ្រ យ៉ាងច្រើន ក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូន រហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និង ការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។ ចឹងចាំអីទៀត ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ង់អាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនជាច្រើន។ អ្នកទាំងអស់គ្នាអាចតាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេកបុករបស់ foodpanda ៕

Share This Post: