ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៦នាក់ ភាគច្រើនជាកម្មករ-កម្មការិនី រោងចក្រ

BY
srey nuch
May 10, 2021

ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់៖ លទ្ធផលតេស្តរហ័សកូវីដ-១៩ មានវិជ្ជមានកូវីដ_១៩ ចំនួន ១១នាក់ (នៅស្រុកស្រីសន្ធរ ០២នាក់, កងមាស០២នាក់ និងស្រុកបាធាយ០៧នាក់) និងលទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន០៥នាក់ (នៅស្រុកចំការលើ ០៤នាក់ និងស្រុកកំពង់សៀម ០១នាក់) និងករណីជាសះស្បើយ ចំនួន ០៩នាក់ ក្នុងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

ដោយរដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងបេង ឃុំស្វាយទាប ស្រុកចំការលើ ភូមិឥន្ធនេល ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ភូមិអកទៀត ឃុំតាំងក្រាំង, ភូមិវាល ឃុំសំបូរ ស្រុកបាឆាយ បងប្អូនកម្មករ កម្មការិនី នៅរោងចក្រស្បែកជើងនៅព្រៃសរ រោងចក្រកាត់ដេរសំលៀកបំពាក់នៅចោមចៅ រាជធានីភ្នំពេញ, រោងចក្រលីឈាងខប នៅស្រុកបាឆាយ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

ប្រភព៖ រដ្ឋខេត្តកំពង់ចាម

Share This Post: