កូវីដ-១៩

ថ្ងៃនេះ ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣៦៦,១៦១ នាក់ថែមទៀត ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២២,៦៦២,៥៧៥ នាក់

BY
autoadmin
May 10, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business-Standard នៅថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៣៦៦,១៦១ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ ២២,៦៦២,៥៧៥ ករណី ខណៈដែលចំនួនមរណភាពបានកើនដល់ ២៤៦,១១៦ ករណី។ ឥឡូវនេះប្រទេសឥណ្ឌាមានអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យចំនួន ៣.៧៥ លានករណី ខណៈអ្នកជំងឺ ១៨,៦៧១,២២២ នាក់ ឬ ៨២.១៥% បានជាសះស្បើយនិងរំសាយទៅផ្ទះវិញហើយ។

ករណីឆ្លងនៅតាមរដ្ឋដែលរងគ្រោះខ្លាំងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះមានដូចជា៖ រដ្ឋ Maharashtra បានរាយការណ៍ថា មានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៤៨ ៤០១ ករណី, បន្ទាប់មកគឺរដ្ឋ Karnataka មាន ៤៧ ៩៣០ ករណី, រដ្ឋ Kerala ៣៥ ៨០១ ករណី, រដ្ឋ Uttar Pradesh មាន ២៣ ៣៣៣ ករណី, រដ្ឋ Tamil Nadu ២៨ ៨៩៧ ករណី , រដ្ឋ West Bengal ១៩ ៤៤១ ករណី និងទីក្រុងដេលី ១៣ ៣៣៦ ករណី។

ចំណែករដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតទាំង ៦ ចាប់តាំងពីមានរលកនៃការឆ្លងជំងឺ COVID-19 របស់ប្រទេសឥណ្ឌាគឺ Maharashtra មានករណីសរុបចំនួន ៥ ១០១ ៧៣៧ ករណី, រដ្ឋ Karnataka មាន ១ ៩៣៤ ៣៧៨ ករណី, រដ្ឋ Kerala ១ ៩២២ ២៤៩ ករណី, Uttar Pradesh មាន ១ ៥០៣ ៤៩០ ករណី, Tamil Nadu មាន ១ ៣៨០ ២៥៩ ករណី, រដ្ឋដេលី ១ ៣២៣ ៥៦៧ ករណី និង Andhra Pradesh ១ ២៨៧ ៦០៣ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ Business-Standard

Share This Post: