កូវីដ-១៩

ក្តៅៗ! ជំងឺកូវីដ១៩ថ្មី ដែលបំលែងខ្លួននៅប្រទេសឥណ្ឌា ពេលនេះមានវត្តមាននៅប្រទេសថៃហើយ

BY
autoadmin
May 10, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅរសៀលថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ដែលបំលែងខ្លួននៅប្រទេសឥណ្ឌា បានឆ្លងមកលើពលរដ្ឋរបស់ខ្លួនជាលើកដំបូងបំផុត។ គួរឱ្យដឹងដែរថា ជំងឺ COVID-19 បំលែងខ្លួននៅប្រទេសឥណ្ឌា គឺជាប្រភេទជំងឺដែលឆ្លងលឿន និងមានភាពធ្ងន់ធ្ងរជាងមុន ហើយវាក៏ទំនងមិនត្រូវជាមួយវ៉ាក់សាំងបង្ការនាពេលបច្ចុប្បន្ននោះទេ ដោយសារតែវាមានហ្សែនដល់ទៅ ២ ប្រភេទ នៅក្នុងជំងឺតែមួយ។

បើយោងតាមមជ្ឈមណ្ឌលរដ្ឋបានសម្រាប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនបាននិយាយថា ស្ត្រីរូបនោះមានអាយុ ៤២ឆ្នាំ ហើយគាត់ក៏កំពុងមានផ្ទៃពោះប្រហែល ២៥ សប្ដាហ៍ផងដែរ។ គាត់ និងកូនអាយុ ៤ឆ្នាំម្នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 នៅអំឡុងពេលធ្វើចត្តាឡីស័ក បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសប៉ាគីស្ថានវិញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ វាមិនច្បាស់នោះទេថា កូនរបស់គាត់ដែលមានអាយុ ៤ឆ្នាំ បានឆ្លងជំងឺ COVID-19 បំលែងខ្លួននោះ ប៉ុន្តែយ៉ាងណាកូនៗរបស់គាត់ ២នាក់ ផ្សេងទៀតមិនបានឆ្លងជំងឺនេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: