ព័ត៌មានជាតិ

ជូនដំណឹង! អ្នកកើតកូវីដ ធ្លាប់ទៅចាក់វ៉ាក់សាំងនៅសាលា ACE សាខាខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី៣ ខែឧសភា

BY
Khmernote Media
May 10, 2021

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅមជ្ឍមណ្ឌលអូស្ត្រាលី​ សម្រាប់ការបណ្ដុះបណ្ដាល​ (ACE) ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១ព្រឹក ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានទៅចាក់វ៉ាកសាំង ដូសទី១ របស់ខ្លួននៅទីតាំងខាងលើនេះ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

Share This Post: