ព័ត៌មានជាតិ

ឧបាសិការ​នៅវត្តពោធិ៍ថ្មី បានឆ្លងជំងឺកូវីដ១៩, អ្នកធ្លាប់បានទៅទីតាំង និងទីកន្លែងទាំងនេះ សូមរួសរាន់ធ្វើតេស្តរកមេរោគ

BY
srey nuch
May 10, 2021

ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ខេត្តស្វាយរៀង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាក់ទំនងជាមួយឧបាសិការ​ ឯម ជា អាយុ ៧២ឆ្នាំ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត មានវិជ្ជមានកូវីដ១៩ និងទីតាំងពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖

១-កន្លែងលក់គុយទាវ បាញ់កាញ់ កែងខាងជើងផ្សារតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត (គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ )។
២-ទីតាំងវត្តពោធិ៍ថ្មី ហៅវត្តបាវិត (គិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ )។
៣-គ្លីនិក លាង សុភាព ពិគ្រោះ និងព្យាបាលជំងឺទូទៅ (គិតចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ )។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) នៅទីតាំងអតីតយានដ្ឋាន Mr.So ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឬទំនាក់ទំនងមកក្រុមការងារ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

Share This Post: