ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌសែនសុខ ចុះបិទទីតាំងលក់កាហ្វេ មួយកន្លែង ឃាត់ខ្លួនមនុស្ស៨នាក់ ដែលល្មើសបម្រាម

BY
srey nuch
May 10, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះបិទទីតាំងលក់កាហ្វេ លីហ័ង ស្ថិតនៅកែងផ្លូវលេខ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ។

ដែលមិនអនុវត្តតាមលិខិតលេខ០១៥/២១ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់​ និងបានដកហូតម៉ូតូចំនួន​ ០៨គ្រឿង​ បច្ចុប្បន្នបាននាំខ្លួនទៅកាន់​ អធិការ​រដ្ឋាននគរបាលខណ្ឌសែនសុន​ ដេីម្បី​អនុវត្ត​តាម​និតីវិធី ៕

ប្រភព៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ

Share This Post: